លោក នូវ សីហា
ប្រធានមន្ទីរផលិតគ្រាប់ធ្មេញអ៊ិល.អូ.អ៊ី
សៀវភៅពេជ្រមួយពាន់គ្រាប់ គឺជាឯកសារដ៏មានតម្លៃបំផុតសម្រាប់ការបង្កើននូវចំណេះដឹង ។ ក្រោយពីបានអានរូចមក ខ្ញុំបានយល់ដឹងយ៉ាងច្រើនដូចជា៖
១. ដឹងថា អ្នកដែលពូកែ និងជោគជ័យ គឺធ្វើអ្វីខ្លះបានជាគេពូកែ និងជោគជ័យ
២. យល់ដឹងអំពីបញ្ហាក្នុងសង្គម ក៏ដូចជាពិភពលោក
៣. ដឹងអំពីរឿងផ្ទាល់ខ្លួន និងស្នេហា
៤. កើនឡើងភាសាអង់គ្លេសបន្ថែមទៀត ។
លោក យស រាហ៊ុល
មន្រ្តីសន្តិសុខ វិទ្យាស្ថានប៊ែលធី អន្តរជាតិ
ក្រោយពីបានអានសៀវភៅ ពេជ្រមួយពាន់គ្រាប់ ភាគ១ រួចមក ខ្ញុំបានយល់ដឹងច្រើន និងកោតសរសើរចំពោះគោលគំនិត និងទស្សនៈល្អៗ របស់បុគ្គលជោគជ័យ និងល្បីឈ្មោះនៅលើពិភពលោក និងអ្នករៀបរៀង ដែលបានស្រាវជ្រាវ និងចងក្រងឡើង ទុកជាស្នាដៃ និងកេរ្តិមរតកសម្រាប់ជនរួមជាតិ ជំនាន់ក្រោយបានសិក្សា និងអនុវត្តតាម ។
ក្រោយពីអានសៀវភៅនេះ ខ្ញុំបានកើនឡើងមួយកម្រិតទៀត គឺចំណេះដឹងភាសាអង់គ្លេស ។
ខ្ញុំនឹងយកទស្សនៈ និងគោលគំនិតទាំំងអស់នេះ ទៅអនុវត្ត និងទុកជាបទពិសោធន៍ សម្រាប់ខ្លួនខ្ញុំទៅថ្ងៃអនាគតខាងមុខ ។


ខ្ញុំជាមនុស្សម្នាក់ដែរចូលចិត្ត ប្រើទស្សនៈ ព្រោះខ្ញុំស្រលាញ់ទស្សនៈ វាជាការអប់រំ និងពាក្សកន្លឹះ ដ៏សង្ខេបរបស់បុគ្កលជោគជ័យ និងបរាជ័យ ហើយគិតថាពួកគេជាមនុស្ស
ReplyDeleteអស្ចារ្យ អគុណ
This comment has been removed by the author.
ReplyDelete